ហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយត្រូវគេថតបាន នៅពេលដែលសត្វខ្លាសម្បុរសមួយក្បាល ហក់មកប្រហារបុរសម្នាក់ដោយមិនដឹងខ្លួន។ ជាសំណាងល្អ ដោយសារតែមានកញ្ចក់ការពារ ទើបបុរសរូបនោះមិនមានរងគ្រោះថ្នាក់អ្វី គ្រាន់តែភិតភ័យប៉ុណ្ណោះ។ហេតុការណ៍នោះបានកើតឡើងនៅឧទ្យាន Chimelong Safari Park ក្នុងប្រទេសចិន។ ស្ថិតនៅក្នុងខេត្ត Guangzhou លើទំហំដី ១៣០ហិកតា ឧទ្យានខាងលើគឺជាជម្រករបស់សត្វខ្លាប្រមាណជា ១០០ក្បាលឯណោះ។ក្រៅពីសត្វខ្លា Bengal តំបន់ទេសចរដ៏មានប្រជាប្រិយនោះមានសត្វខ្លា Siberian ដែលត្រូវបានចុះបញ្ជីជាប្រភេទសត្វជិតផុតពូជ ដោយសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ International Union for Conservation of Nature ទៀតផង៕
Hello

Subscribe to:
Post Comments (Atom)

No comments:
Post a Comment